បណ្តាញកសិករខ្មែរ
Ankor Wat the Heart of Cambodia
Tuesday, May 13, 2014
ក្រសួងមហាផ្ទៃ ជ្រើសរើសបុគ្គលិកបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៅតាមខេត្តរាជធានី
ក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសបុគ្គលិកជាង៤៧០នាក់ ឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជ ការស៊ីវិល នៅតាមខេត្តរាជធានី ដោយក្រសួងបើកឲ្យមានការប្រឡងបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០១៤ ។
សេចក្តីជូនដំណឹងក្រសួងមហាផ្ទៃចុះថ្ងៃទី១២ ខែឧសភា នេះឲ្យដឹងថា ក្រសួងត្រូវការជ្រើសរើសមន្ត្រីបម្រើការងារ នៅតាមរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅតាមបណ្តាពន្ធនាគាររាជធានី ពន្ធនាគារខេត្ត ចំនួន៤៧៨នាក់។ សេចក្តីជូនដំណឹងបន្តថា សម្រាប់មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើសបេក្ខជនចំនួន៧៨នាក់ និងមន្ត្រីក្រមការចំនួន១០០នាក់ លេខាធិការដ្ឋបាល ចំនួន២២០ នាក់ និងអនុរក្សពន្ធនាគារចំនួន៨០ ស្រី១៦នាក់ ទូទាំង២៥ខេត្តរាជធានី ។
បេក្ខជនដែលមានបំណងចូលបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ត្រូវទៅដាក់ពាក្យសុំចុះឈ្មោះចូលរួមប្រឡងប្រជែងនៅការិយាល័យក្របខ័ណ្ឌ នាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន។សម្រាប់បេក្ខជនដែលមានបំណងចូលបម្រើនៅតាមរចនាសម្ព័ន្ធចំណុះឲ្យសាលារាជធានី ខេត្ត និងតាមពន្ធនាគាររាជធានី ខេត្ត ត្រូវទៅដាក់ពាក្យនៅតាមសាលរាជធានី និងសាលាខេត្តសាមី នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ ហើយផុតកំណត់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ៕
Saturday, October 19, 2013
A woman and vessel son died in the fire
Battambang : Fire chabcheh Housing widow santhosanthow And what are dismal A 20-year - old son Symptoms sarsaibrsaeat Died in the fire With the property . Incident occurred Time 4 tiebaphlu on October 18 , Sous what , peamek , Aek .
Local officials said Home hit by fire Wood interest zinc 4 meters multiplied by 5 meters The plan Chhun 50 - year - old Lon A widow Occupation chekchab A son and friends plan kr_t 20 - year -old with a diagnosis sarsaibrsaeat . Officials said Fire occurred in the mother kreadel And son sleeping lnglk No one knows why , including the owner .
She plans Chhun Lon owner told police that He did not know that House fire Unless the fire , and I know . Those days , he And son are all asleep But she smantha Son run home It found that His son died in the fire khlaochaphsaa . , She said Fire this happens , the fastest even the neighbors And car fire Law enforcement is not .
Fire officials say Case of fire Still can not know the reason Although some witnesses Was the first to intervene , Myeang above widow Do not use electricity And the fire suspicious . Officials same until now, Not report on the Lost property yet.
Thursday, October 17, 2013
Cambodian Farmer
ប្រជាជនខ្មែរជាជាតិសាសន៍មួយមានដើមកំណើតនៅក្នុងដែនដីសុវណ្ណភូមិដែលមាន អំណោយទានយ៉ាងវិសេសវិសាលក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត។ កត្តាធម្មជាតិ កត្តាសង្គមបានជម្រុញឲ្យប្រជាពលរដ្ឋខ្មែរជ្រើសនូវរបរកសិកម្មជាអាជីពដើម្បីទទួលផលសម្រាប់ហូបក្នុងគ្រួសារខ្លួនផង ព្រមទាំងអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និង ទប់ទល់ការចំណាយផ្សេងៗក្នុងគ្រួសារនីមួយៗផង។

ថ្ងៃនេះដើម្បីជាការសម្ភោធនូវដំណើរផ្សព្វផ្សាយរបស់ បណ្តាញកសិករខ្មែរ យើងខ្ញុំសូមលើកយកនូវបទពិសោធន៍ទាក់ទងទៅនឹងវិធីសាស្រ្តធ្វើស្រែរបស់កសិករក្នុងខេត្តតាកែវមកបង្ហាញ ជូនមិត្តអ្នកអានទាំងអស់គ្នា ៖
វីធីសាស្រ្ត
1. លើកភ្លឺដើម្បីទប់ទឹក
2. យកជីអាចមន៍គោទៅដាក់នៅស្រែ រាយអោយពេញស្រែ)មុនពេលភ្ជួរដាស់ស្រែ
3. បង្ហូរទឹកដាក់អោយពេញស្រែ
4. ចាប់ផ្តើមភ្ជួរ។ បន្ទាប់ពីភ្ជួរត្រូវផ្អាប់ទុករយៈពេលប្រហែលកន្លះខែរហូតដល់ដីឡើងផុស។
5. រើសមើលគ្រាប់ពូជស្រូវ តើចង់ធ្វើស្រូវស្រាល(អាចហៅថាស្រូវកន្លះ) ឬ ស្រូវធ្ងន់។ ធម្មតាស្រូវស្រាលអាចប្រមូលផលក្នុងរយៈពេលប្រហែលបីខែ, ឯស្រូវធ្ងន់វិញ ទាល់តែប្រហែលប្រាំមួយខែទើបអាចប្រមូលផលបាន។
6. យកគ្រាប់ពូជទៅដាក់ត្រាំទឹកពីឬបីថ្ងៃដើម្បីអោយវាដុះពន្លកចេញមក
7. ពិនិត្យមើលបរិមាណទឹកនៅក្នុងស្រែសិន។ បើទឹកច្រើនពេកត្រូវបើកទឹកបង្ហូរចេញសិន ដោយហេតុថាកាលណាទឹកច្រើនពេកគ្រាប់ពូជស្រូវរាយមិនស្មើសាច់ដី, វាអាចនិងអណ្តែតប្រមូលផ្តុំគ្នាម្តុំៗ។ កំរិតទឹកគួរតែល្មមត្រឹមសើមជោកដីជាផុកប៉ប៉ាច់ៗ
8. បន្ទាប់មកទៅរាស់ភ្ជួរដីស្រែ ឡើងវិញរួចរាស់ដីស្រែអោយម៉ត់
9. ខណ្ឌ័រងដោយនង្គ័លដើម្បីសាបព្រោះ ។ រងនីមួយៗអាចយកទំហំប្រហែលមួយម៉ែត្រកន្លះ។
10. គ្រាប់ពូជដែលបានត្រាំទឹកនិងដុះចេញជាពន្លកហើយនោះ និងមានឬសដុះកណ្តាញ់ជាប់គ្នា។ អ្នកត្រូវត្រសុសវាអោយដាច់ឬសចេញពីគ្នាជាមុនសិនមុននិងយកទៅសាបព្រោះ។ ធ្វើបែបនេះដើម្បីកុំអោយពេលសាបព្រោះវានៅម្តុំៗជាប់គ្នា។ បន្ទាប់មកយកគ្រាប់ពូជនោះទៅព្រោះលើរងដែលបានរៀបចំទុកហើយ។
11. ទុករយៈពេលកន្លះខែទៅមួយខែទៅតាមប្រភេទស្រូវ សំខាន់ដើម្បីអោយវាដុសចេញមកអោយបានប្រវែងប្រហែលជាងមួយតឹក
12. មុនពេលដកសំណាបត្រូវរៀបចំដីស្រែសំរាប់ស្ទូង។ ដូចខាងលើជំហានទីមួយ ដល់ទីបួន។
13. ចាប់ផ្តើមដកសំណាប ចងជាកណ្តាប់ៗ។ កាត់ចុងសំណាប រួចត្រាំទឹកទុករយៈពេលពីថ្ងៃដើម្បីអោយឬសវារឹងមាំសិន។
14. ភ្ជួររាស់ស្រែម្តងទៀត រួចយកសំណាបដែលបានផ្អាប់ទុកពីរថ្ងៃនោះទៅស្ទូង
15. ថែទាំស្រែជាប្រចំា ពិនិត្យទឹកកុំអោយច្រើនហួសពេកឬតិចពេក , បោចស្មៅ, ដាក់ថែមជីប្រសិនបើស្រូវអន់
16. នៅពេលស្រូវចេញដង្ហើម(ឬថាស្រូវផើមរៀបនិងចេញគួរ) ជាពេលសំខាន់ មិនត្រូវអោយមានទឹកច្រើនពេកនៅក្នុងស្រែ ហើយក៏មិនត្រូវគោកព្រោះស្រូវអាចស្កក
17. នៅពេលស្រូវទុំត្រូវបង្ហូរទឹកចេញពីឬបីថ្ងៃមុនពេលច្រូតកាត់
ដោយសារការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន គ្រឿងចក្រគ្រប់ប្រភេទបានដើរតួរនាទីយ៉ាងសំខាន់សម្រាប់ជម្រុញបង្កើននូវចង្វាក់ផលិតកម្មកសិកម្ម របស់កសិករកម្រិតគ្រួសារ និង ម្ចាស់កសិដ្ឋាននានា។ កែសម្រួលនឹងដកស្រង់បទពិសោធន៍របស់សហគមន៍កសិករខេត្តតាកែវ ( e វិធី )៕

បណ្តាញកសិករខ្មែរ Cambodian Farmer Network (CFN)
សេចក្តីជូនដំណឹង
ស្តីពីគម្រោងដាក់សម្ភោធដំណើរការប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេសថ្មីរបស់ សមាជិកក្រុមនិស្សិតខេត្តស្ទឹងត្រែង ដែលបន្ទាប់ពីការដំណើរការសាកល្បង BLOG ចាស់ដែលមានអាស័យដ្ឋាន majorlogy.blogspot.com រួចមក។ យើងខ្ញុំសង្ឃឹមជឿជាក់ថាបងប្អូនទាំងឡាយនឹងអធ្យាស្រ័យនូវរាល់កំហុសដែលកើតឡើងដោយចេតនាក្តី អចេតនាក្តី របស់អត្ថបទ រូបភាព ឬ ការកែច្នៃមិនល្អ គ្មានភាពរស់រវើកគ្មានគំនិតច្នៃប្រឌិត ជាដើម ព្រោះយើងខ្ញុំមិនទាន់មានជំនាញច្បាស់លាស់លើផ្នែក DESIGN នេះនៅឡើយទេ អ្វីដែលជម្រុញឲ្យយើងធ្វើBLOGនេះឡើងគឺគ្រាន់តែចង់បង្ហាញ ពីអត្ថបទល្អៗ ថ្មីៗ មានប្រយោជន៏ និងជាពិសេសគឺការបកប្រែពីភាសាខ្មែរទៅជាភាសាអង់គ្លេសនូវកំរងអត្ថបទស្តីពីការរស់នៅរបស់ប្រជាជនខ្មែរ ដែលវាជាការបើកទំព័រសករាជថ្មីមួយទៀតដើម្បីពាំនាំយកនូវវប្បធម៌ សង្គមធម៌នៃជាតិសាសន៏យើងទៅបង្ហាញដល់សាកលលោកទាំងមូល ឲ្យបានស្គាល់។ សូមបញ្ជាក់ថា គេហទំព័រ ថ្មីនោះមានឈ្មោះថា បណ្តាញកសិករខ្មែរ CAMBODIAN FARMER NETWORK ( CFN )៕ ដោយ ENG SEANG
Tuesday, October 15, 2013
ប្រជាពលរដ្ឋខ្មែរជាច្រើននាក់មកគោរពព្រះបរមរូបសម្តេចតា ក្នុងទឹកមុខក្រៀមក្រំ
ថ្ងៃ១៥ ខែតុលា បានមកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានភាពរំជួលចិត្ត ដែលថ្ងៃនេះហើយបានធ្វើឲ្យកូនចៅខានបានជួបព្រះភក្រ្តផ្ទាល់របសអង្គមហាវីរះក្សត្រនៃយើង។ ជាក់ស្តែងមានប្រជាពលរដ្ឋខ្មែរ ក្មេង ចាស់ ប្រុស ស្រី ជាច្រើននាក់ ក្នុងទឹកមុខក្រៀមក្រំ បានមកតម្រង់ គ្នាជាជួរគោរពព្រះបរមរូបសម្តេចតា នៅខាងកើតវិមានឯករាជ្យ។ព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធ នេះត្រូវបានរាជរដ្ឋាភិបាលកំណត់ធ្វើជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី១៥ ខែតុលា ថ្ងៃ ដែលព្រះអង្គបានយាងសោយព្រះទិវង្គត។
គួរបញ្ញាក់ថាព្រះមហាវីរ:ក្សត្រព្រះវររាជបិតាទ្រង់បានបំពេញព្រះមហាបេសកកម្មដើម្បីជាតិ សាសនា នឹងប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើនដោយទ្រង់មិនខ្លាចនឿយហត់ ហើយអ្វីដែលកូនខ្មែរមិនអាចបំភ្លេចបាននោះគឺទឹកព្រះទ័យដ៌ត្រជាក់ចំពោះកូនចៅ ជារាស្រ្ត ដោយទ្រង់មិនប្រកាន់ព្រះកាយជាក្សត្រនោះឡើយ គ្រប់ពេលរាស្រ្តមានបញ្ហា ព្រះអង្គតែងយាងចុះជួយដោយផ្ទាល់ ដូចជាការសាងសង់ផ្ទះជូនរាស្រ្ត ការចែកអំណោយពេលទឹកជំនន់ និងរាជដំណើរសាកសួរសុខទុក្ខជាច្រើនទៀតផងដែរ៕ដោយ ENG SEANG
ការកាន់កាប់ប្រាសាទព្រះវិហារដោយស្របច្បាប់នាសម័យអង្គមហាវិរក្សត្រ
កូនខ្មែរគ្រប់រូបគួរចងចាំ: ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ព្រះអង្គជាព្រះរាជបុត្ររបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សុរាម្រិត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈនារីរ័ត្ន សិរិវឌ្ឍនា។
ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សាហ្វ្រង់ស័រ បូឌូអ៊ីន( Francois Baudoin) និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Lycée Chasseloup Laubat) នៅ ព្រៃនគរ (វៀតណាមខាងត្បូង)។ នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែក នៅសូមួរ (Saumur) ប្រទេសបារាំង។
រក្សាសិទ្ធដោយ Eng Seang
Sunday, October 13, 2013
អបិយជំនឿប្រជាជនខ្មែរ
ប្រជាពលរដ្ឋ បាននាំគ្នាផ្អើលតៗគ្នា ទៅមើលក្តាមចម្លែកមួយដែលនៅលើស្នូក មានរូបដូចជាក្បាល មនុស្ស មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋបាននាំគ្នាអុជធូបសុំសេចក្តីសុខ ពីសត្វក្តាមនោះផងដែរ។
ក្តាមមួយនេះ ត្រូវបានលោក ភួង ពៅ អាយុ ៥០ឆ្នាំ ប្រទះឃើញនៅក្រោមផ្ទះរបស់ខ្លួន កាលពីព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៣ នៅភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រហូតដល់ថ្ងៃទី១៣ ខែ តុលា មានប្រជាពលរដ្ឋជាច្រើនផ្អើលទៅមើល ក្រោយពេលបានឮតៗគ្នាថា ក្តាមនេះ មានរូបក្បាលមនុស្សស្រីលើ ស្នូកចេះបើកភ្នែក។
លោក ភួង ពៅ ជាម្ចាស់ផ្ទះ បានអះអាងថា កាលពីព្រឹកថ្ងៃទី១១ ខែតុលា រូបលោកបានឃើញសត្វក្តាមនោះវៀរ មកក្រោមផ្ទះរបស់ខ្លួន ដោយឃើញក្តាមនោះ មានរូបចម្លែក ដោយមានក្បាលមនុស្សស្រីលើស្នូក គាត់ក៏ចាប់ក្តាម នោះទុកមើល។ ប៉ុន្តែក្រោយមក ក៏មានការអុជធូបសុំឲ្យរូបនៅលើស្នូកក្តាមបើកភ្នែក ស្រាប់រូបមនុស្សលើស្នូក ក្តាមបានបើកភ្នែក ហេតុដូច្នេះហើយ ទើបមានការផ្អើលមើលតៗគ្នា។
ប្រជាពលរដ្ឋម្នាក់បានឲ្យក្រុមការងារSPT Cambodia ដឹងទៀតថា ជាមួយនិងការមកចង់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះ ក៏មានប្រជាពលរដ្ឋ ខ្លះ បានអុជធូបសុំសេចក្តីសុខ និងបានដាក់ជាដង្វាយ ៣០០ ទៅ៥០០រៀលផងដែរ។
លោក ឲ្យដឹងទៀតថា លោកបានរក្សាទុកសត្វក្តាមចម្លែកនេះ ដាក់ក្នុងចានដែក ហើយកូនៗរបស់គាត់ ដាក់ បាយឲ្យជាចំណី៕
Thursday, October 10, 2013
ភូមិវប្បធម៌
ភូមិវប្បធម៌
ភូមិវប្បធម៌
ជាតំបន់ទេសចរណ៍សិប្បនិមិត្តមួយ ដែលបានកសាងឡើងនៅលើផ្ទៃដីទំហំប្រមាណ
២១០.០០០ម៉ែត្រការ៉េ ស្ថិតក្នុងក្រុងសៀមរាបកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០០១
និងបានបើកទទួលភ្ញៀវឱ្យចូលទស្សនានៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០០៣។
ក្រៅពីមានការសម្តែងរបាំ ការលេងល្បែងប្រជាប្រិយ
និងការបង្ហាញក្បាច់គុនបុរាណខ្មែរនោះ ទីនេះក៏មានបង្ហាញពីលក្ខណៈ សិល្បៈ
វប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ របស់ជនជាតិចំនួន១៩ និងសំណង់សិប្បនិមិត្ត
នៃសម្បត្តិវប្បធម៌ខ្មែរ ជាច្រើនទៀតឱ្យភ្ញៀវបានទស្សនាស្វែងយល់ផងដែរ៕
- See more at: http://thekhmerdaily.com/?page=detail&ctype=article&l_id=34&id=618&lg=kh#sthash.ENUGszv9.dpuf
Subscribe to:
Comments (Atom)
























