Thursday, October 17, 2013

បណ្តាញកសិករខ្មែរ Cambodian Farmer Network (CFN)

សេចក្តីជូនដំណឹង ស្តីពីគម្រោងដាក់សម្ភោធដំណើរការប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេសថ្មីរបស់ សមាជិកក្រុមនិស្សិតខេត្តស្ទឹងត្រែង ដែលបន្ទាប់ពីការដំណើរការសាកល្បង BLOG ចាស់ដែលមានអាស័យដ្ឋាន​ majorlogy.blogspot.com រួចមក។ យើងខ្ញុំសង្ឃឹមជឿជាក់ថាបងប្អូនទាំងឡាយនឹងអធ្យាស្រ័យនូវរាល់កំហុសដែលកើតឡើងដោយចេតនាក្តី អចេតនាក្តី របស់អត្ថបទ រូបភាព ឬ ការកែច្នៃមិនល្អ គ្មានភាពរស់រវើកគ្មានគំនិតច្នៃប្រឌិត ជាដើម ព្រោះយើងខ្ញុំមិនទាន់មានជំនាញច្បាស់លាស់លើផ្នែក DESIGN​ នេះនៅឡើយទេ អ្វីដែលជម្រុញឲ្យយើងធ្វើBLOGនេះឡើងគឺគ្រាន់តែចង់បង្ហាញ ពីអត្ថបទល្អៗ ថ្មីៗ មានប្រយោជន៏ និងជាពិសេសគឺការបកប្រែពីភាសាខ្មែរទៅជាភាសាអង់គ្លេសនូវកំរងអត្ថបទស្តីពីការរស់នៅរបស់ប្រជាជនខ្មែរ ដែលវាជាការបើកទំព័រសករាជថ្មីមួយទៀតដើម្បីពាំនាំយកនូវវប្បធម៌ សង្គមធម៌នៃជាតិសាសន៏យើងទៅបង្ហាញដល់សាកលលោកទាំងមូល ឲ្យបានស្គាល់។ សូមបញ្ជាក់ថា គេហទំព័រ ថ្មីនោះមានឈ្មោះថា បណ្តាញកសិករខ្មែរ CAMBODIAN FARMER NETWORK ( CFN )៕ ដោយ ENG SEANG

No comments:

Post a Comment