Tuesday, October 15, 2013

ប្រជា​ពល​រដ្ឋ​​ខ្មែរជា​ច្រើន​នាក់​​មក​​គោរព​ព្រះ​បរម​រូប​សម្តេច​តា ក្នុង​ទឹក​មុខ​ក្រៀម​ក្រំ

ថ្ងៃ១៥ ខែតុលា បានមកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានភាពរំជួលចិត្ត ដែលថ្ងៃនេះហើយបានធ្វើឲ្យកូនចៅខានបានជួបព្រះភក្រ្តផ្ទាល់របសអង្គមហាវីរះក្សត្រនៃយើង។ ជាក់ស្តែងមានប្រជាពលរដ្ឋ​ខ្មែរ ​​ក្មេង​ ចាស់​ ប្រុស​ ស្រី​ ជា​ច្រើន​នាក់​ ក្នុង​ទឹក​មុខ​​ក្រៀម​ក្រំ​​​ ​បាន​​មក​តម្រង់​ គ្នា​ជា​ជួរ​​គោរព​ព្រះ​បរម​រូប​សម្តេច​​តា​ នៅ​ខាង​កើត​​​វិមាន​ឯករាជ្យ​។​ព្រះរាជពិធី​គោរព​វិញ្ញាណក្ខន្ធ នេះ​ត្រូវ​បានរាជរដ្ឋាភិបាល​កំណត់​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ គឺ​នៅថ្ងៃ​ទី​១៥ ខែ​តុលា​ ថ្ងៃ​ ដែល​ព្រះអង្គ​បាន​យាង​សោយ​ព្រះ​ទិវង្គត។ គួរបញ្ញាក់ថាព្រះមហាវីរ:ក្សត្រព្រះវររាជបិតាទ្រង់បានបំពេញព្រះមហាបេសកកម្មដើម្បីជាតិ សាសនា នឹងប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើនដោយទ្រង់មិនខ្លាចនឿយហត់ ហើយអ្វីដែលកូនខ្មែរមិនអាចបំភ្លេចបាននោះគឺទឹកព្រះទ័យដ៌ត្រជាក់ចំពោះកូនចៅ ជារាស្រ្ត ដោយទ្រង់មិនប្រកាន់ព្រះកាយជាក្សត្រនោះឡើយ គ្រប់ពេលរាស្រ្តមានបញ្ហា ព្រះអង្គតែងយាងចុះជួយដោយផ្ទាល់ ដូចជាការសាងសង់ផ្ទះជូនរាស្រ្ត ការចែកអំណោយពេលទឹកជំនន់ និងរាជដំណើរសាកសួរសុខទុក្ខជាច្រើនទៀតផងដែរ៕ដោយ ENG SEANG
ការកាន់កាប់ប្រាសាទព្រះវិហារដោយស្របច្បាប់នាសម័យអង្គមហាវិរក្សត្រ
កូនខ្មែរគ្រប់រូបគួរចងចាំ: ព្រះ​បរមរតន​កោដ្ឋ ​ព្រះករុណា​​ព្រះបា​ទ ​​សម្ដេច​ព្រះ​នរោត្ដម ​សីហនុ​ ព្រះ​មហាវីរ​ក្សត្រ​នៃ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ​១១ ​កើត ​ខែ​កត្តិ​ក ឆ្នាំច ​ចត្វា​ស័ក ព.ស.២៤៦៥ ​ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​១៩២២​ នៅ​រាជធានី​ភ្នំពេញ ​ព្រះ​រាជា​ណាចក្រកម្ពុជា​។​ព្រះអង្គ​ជា​ព្រះរាជ​បុត្រ​របស់​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះនរោត្តម​ ​សុរាម្រិត ​និង​ព្រះ​មហាក្សត្រី​យានី ​ស៊ីសុវត្ថិ មុនីវង្ស កុសមៈ​នារីរ័ត្ន ​សិរិវឌ្ឍនា​។​ ​ឆ្នាំ​១៩៣០ ​ដល់​ឆ្នាំ​១៩៤០​ ​ព្រះ​អង្គ​បាន​ចូល​សិក្សា ​នៅ​សាលា​បឋម​សិក្សា​ហ្វ្រង់ស័រ ​បូឌូអ៊ីន​( Francois Baudoin) និ​ង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុង​​ភ្នំពេញ​​។ បន្ទាប់​មក ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារាំង សាសលូឡូបា (Lycée Chasseloup Laubat) នៅ ​ព្រៃ​នគរ (វៀត​ណាម​ខាង​ត្បូង)។ នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថ​ពាស​ដែក​ នៅសូមួរ (Saumur) ​ប្រទេស​បារាំង។ រក្សាសិទ្ធដោយ Eng Seang

No comments:

Post a Comment