Tuesday, May 13, 2014
ក្រសួងមហាផ្ទៃ ជ្រើសរើសបុគ្គលិកបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៅតាមខេត្តរាជធានី
ក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសបុគ្គលិកជាង៤៧០នាក់ ឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជ ការស៊ីវិល នៅតាមខេត្តរាជធានី ដោយក្រសួងបើកឲ្យមានការប្រឡងបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០១៤ ។
សេចក្តីជូនដំណឹងក្រសួងមហាផ្ទៃចុះថ្ងៃទី១២ ខែឧសភា នេះឲ្យដឹងថា ក្រសួងត្រូវការជ្រើសរើសមន្ត្រីបម្រើការងារ នៅតាមរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅតាមបណ្តាពន្ធនាគាររាជធានី ពន្ធនាគារខេត្ត ចំនួន៤៧៨នាក់។ សេចក្តីជូនដំណឹងបន្តថា សម្រាប់មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើសបេក្ខជនចំនួន៧៨នាក់ និងមន្ត្រីក្រមការចំនួន១០០នាក់ លេខាធិការដ្ឋបាល ចំនួន២២០ នាក់ និងអនុរក្សពន្ធនាគារចំនួន៨០ ស្រី១៦នាក់ ទូទាំង២៥ខេត្តរាជធានី ។
បេក្ខជនដែលមានបំណងចូលបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ត្រូវទៅដាក់ពាក្យសុំចុះឈ្មោះចូលរួមប្រឡងប្រជែងនៅការិយាល័យក្របខ័ណ្ឌ នាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន។សម្រាប់បេក្ខជនដែលមានបំណងចូលបម្រើនៅតាមរចនាសម្ព័ន្ធចំណុះឲ្យសាលារាជធានី ខេត្ត និងតាមពន្ធនាគាររាជធានី ខេត្ត ត្រូវទៅដាក់ពាក្យនៅតាមសាលរាជធានី និងសាលាខេត្តសាមី នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ ហើយផុតកំណត់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ៕
Subscribe to:
Comments (Atom)