កុំឡើងហួសមេឃ
កុំឆ្មើងអាងបុណ្យ ស្រដីស្រទន់ ពោលពាក្យពីរោះ
ខ្លួនអ្នកនឹងថ្កើង នឹងឡើងសក្តិយស កុំឆ្លៀតនាំឈ្លោះ
ញុះញង់អ្នកធំ។
កុំស្អប់អ្នកតូច បើឃើញគ្នាខូច គួរគិតប្រមុម
ទោសគ្នាតិចតួច ផ្តួចផ្តើមជាធំ ផ្សែងពូតជាដុំ
ផ្លុំឆេះជាភ្លើង។
កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន កុំភ្លេចខ្មែរយើង
កុំធ្វើក្រអឺត កុំពើតកុំពើង កុំពាក់ស្បែកជើង
ចូលវត្តលោកសង្ឈ៕ ច្បាប់ ក្រមង៉ុយ










