កាលពីថ្ងៃអង្គារ ទី១៩ខែមិថុនាឆ្នាំ ២០១២ ក្រុមការងារមានសមត្ថកិច្ច នៃនគរបាលជាតិទប់ស្កាត់ និងបង្រ្កាប់គ្រឿងញៀនបានសហការណ៍ជាមួយវិទ្យាល័យនៅទីរួមខេត្តស្ទឹងត្រែងទាំង២គឺ ពេលព្រឹកនៅវី.ព្រះរាជបូជនីយកិច្ច និងពេលល្ងាចនៅវី.ហសសត ដោយបានបានមានគំរោងត្រូវបំពេញមានដូចជា៖
- ពន្យលអំពីគ្រឿងញៀន - បង្ហាញអំពីប្រភេទគ្រឿងញៀន - ផ្តល់ចំណេះដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀន -ឲ្យដំបូន្មានពីការជៀសវាងប្រើប្រាស់គ្រឿងញៀន......
ក្នុងពិធីនេះដែរអ្នកតំណាងមកពីនគរបាលជាតិទប់ស្កាត់ និងបង្រ្កាប់គ្រឿងញៀនពីខេត្តសត បានឡើងបង្ហាញពីតំបន់ដែលមានការផលិត និងចរាចរណ៍លក់យ៉ាងខ្លាំងនៅក្នុងតំបន់គឺមានជាអាតិ័ តំបន់ត្រីកោណមាស តំបន់អឌ្ឍច័ន្ទមាស។ យោងតាមសម្តីរបស់លោកបានឲ្យដឹងថាក្នុងឆ្នាំកន្លងទៅក្រុមការងារបានបង្រ្កាប់បានជាច្រើនករណី និងដកហូតយកវត្ថុតាងទៀតផង។ ស្របជាមួយការពន្យល់យ៉ាងក្បោះក្បាយ និងប្រកបដោយអត្ថន័យអប់រំដល់បណ្តាសិស្សានុសិស្សយើងក្រុមការងារអប់រំបានបង្វែរបរិយាកាស
ដោយឲ្យមានភាពសប្បាយរីករាយជាមួយផងដែរ។ បន្ទាប់មកទៀតលោកបានរៀបរាប់បង្ហាញពីប្រភេទនៃគញ ដោយបានលើកយកតែ២សំខាន់ៗមក
បង្ហាញនាពេលនេះគឺ អាភៀន និងកញ្ចា។ ១.អាភៀន កើតឡើងពីជ័រអាភៀន ដែលគេដាំវា១០០ថ្ងៃទើបអាចប្រមូលផល ការប្រមូលផលធ្វើឡើងដោយការឆូតតាមបណ្តោយផ្លែវា ហើយកោសយកជ័រវាទៅលាយជាមួយសារធាតុគីមីផ្សេងទៀត។
កែសម្រួលដោយ Eng Seang
No comments:
Post a Comment